ទីលានប្រណាំង Go-Kart
ទីលានប្រណាំង Go-Kart ស្តង់ដារ លើផ្លូវរលូន ផ្តល់អារម្មណ៍រំភើប និងទំនុកចិត្តសុវត្ថិភាព!
"When life hurts, Koh Khsach Meas heals" — ធម្មជាតិស្រស់បំព្រង ស្នាមញញឹមគ្រួសារ
🌿 ឋានសួគ៌លំហែកាយបែបអេកូឡូស៊ី ជិតរាជធានីភ្នំពេញ ផ្តល់ភាពស្ងប់ស្ងាត់ និងស្នាមញញឹមគ្រួសារ
«កោះខ្សាច់មាស» ស្ថិតនៅឃុំកោះចូរាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ខាងជើងស្ពានព្រែកតាម៉ាក់) ជាតំបន់កោះអមដោយផ្ទៃទន្លេ ផ្តល់ភាពស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និងបរិយាកាសឥតខ្ចោះ ដើម្បីសាកថ្មជីវិត និងបង្កើតអនុស្សាវរីយ៍ជាមួយគ្រួសារ។
"ការបង្កើតគម្រោងនេះ ផ្តើមចេញពីចំណូលចិត្តស្រឡាញ់ធម្មជាតិ និងបំណងចង់ចូលរួមបង្កើតការងារ លើកស្ទួយជីវភាព ជូនប្រជាពលរដ្ឋក្នុងតំបន់..."
៥ សេវាកម្មគោលដំបូង ផ្តល់ជូនភ្ញៀវទេសចរ ពោរពេញដោយភាពរំភើប និងអនុស្សាវរីយ៍ក្រុមគ្រួសារ!
ទីលានប្រណាំង Go-Kart ស្តង់ដារ លើផ្លូវរលូន ផ្តល់អារម្មណ៍រំភើប និងទំនុកចិត្តសុវត្ថិភាព!
ប្រណាំង Kart Cross បែប Off-Road ផ្លូវដីខ្សាច់ ញាប់ញ័រ ហ្សសរំភើបឥតឧបមា!
ជិះសេះគយគន់ទេសភាពធម្មជាតិ ថតរូបស្អាត ក្បែរទន្លេ បង្កើតអនុស្សាវរីយ៍ស្អាតៗ!
"សើចឱ្យអស់ដៃ លេងឱ្យអស់ចិត្ត!" — Jet Ski & Kayak លើផ្ទៃទន្លេ ពិតជារំភើបណាស់!
"លេងកម្សាន្តហត់ហើយ មករកអីញ៉ាំ!" — អាហារក្តៅ ភេសជ្ជៈ ខ្យល់ត្រជាក់ ខ្យល់ទន្លេ ពិបាកភ្លេច!
ផ្តល់ចំណីដល់សត្វចៀម ទន្សាយ និងសត្វស្លាប ជិតស្និទ្ធ — ល្អសម្រាប់កូនៗ!
"មកលេងអូន... កុំភ្លេចដាក់ចំណីឲ្យអូនផង! 🐿️🐎🐑🥕"
"នៅផ្ទះធុញ? ចុងសប្តាហ៍នេះ មកជួបពួកវា! 🥕🌱" — ផ្តល់ចំណីដល់សត្វចៀម ទន្សាយ សេះ និងសត្វស្លាប ជាបទពិសោធន៍ ដែលអូនៗ ចូលចិត្ត ហើយបើននោះ មិនអាចភ្លេចបានដាច់ខាត!
ទូរស័ព្ទកក់/សាកសួរសុវត្ថិភាពភ្ញៀវ ជាអាទិភាពលើគ្រប់យ៉ាងទាំងអស់!
មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ស្ដង់ដារ សម្រាប់ Go-Kart, Kart Cross និងជិះសេះ
Life Vests ត្រូវបានផ្ទៀងផ្ទាត់ គ្រប់ទំហំ សម្រាប់មនុស្សធំ និងកុមារ
Track Marshals, Lifeguards ជំនាញ និងគ្រូបង្ហាត់ប្រចាំការ
ឧបករណ៍វេជ្ជសាស្ត្រ & ក្រុមការងារប្រចាំ ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍
«កោះខ្សាច់មាស» នឹងពង្រីកក្លាយជាតំបន់ទេសចរណ៍ពេញលេញ!
កន្លែងលេងទឹក Dual Playground — ក្នុងទឹក & លើគោ ត្រជាក់ & ម្តុំ!
ពង្រីកសួនសត្វ បន្ថែមប្រភេទថ្មី ផ្តល់ចំណីផ្ទាល់ 🥕
ផ្សារលោកភ្ញៀវ — បន្លែ ត្រីសាច់ ផ្លែឈើ ជួយក្រុមគ្រួសារក្នុងតំបន់
លើកស្ទួយម្ហូបខ្មែរដើម ជូនភ្ញៀវជាតិ-អន្តរជាតិ
Camping/Glamping, ជិះរថភ្លើង, ជិះកង់, ទស្សនកិច្ចមាត់ទន្លេ
ស្នាក់នៅ Ecolodge ស្ងប់ស្ងាត់ ជាមួយធម្មជាតិ ពោរពេញដោយខ្យល់
ដើម្បីរក្សានូវអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ ឧទ្យានមិនអនុញ្ញាតឱ្យនាំយកអាហារ និងភេសជ្ជៈពីខាងក្រៅចូលឡើយ។ លោកអ្នកអាចទទួលទានអាហារ ភេសជ្ជៈ ដែលមានតាមស្តង់ & ហាង Holland Coffee នៅក្នុងឧទ្យាន។
ដើម្បីទទួលបានសេវាកម្មអាហារទាន់ចិត្ត និងមិនចាំបាច់រង់ចាំយូរ នាថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក លោកអ្នកអាចទំនាក់ទំនងកក់តុ & កម៉ង់អាហារទុកជាមុន តាមរយៈទូរស័ព្ទ ឬ Telegram ផ្លូវការ។
ទស្សនារូបភាពសកម្មភាពកម្សាន្ត និងបរិយាកាសជាក់ស្តែងនៅកោះខ្សាច់មាស
ទំនាក់ទំនងកក់ ឬតាមដានបណ្ដាញសង្គមផ្លូវការ!